
អំពីយើង …
អគ្គនាយកដ្ឋានធនធានមនុស្ស
អគ្គនាយកដ្ឋានធនធានមនុស្ស ត្រូវបានបង្កើតឡើងដោយយោងតាម អនុក្រឹត្យលេខ ២៧៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និង អគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ និងសមាជិកក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់កំណត់ ព្រមទាំងរៀបចំផែនការអភិវឌ្ឍធនធានមនុស្ស រៀបចំផែនការជ្រើសរើសក្របខ័ណ្ឌថ្មី ពិនិត្យនិងផ្ដល់យោបល់លើសំណើដំឡើងឋានន្តរសក្តិ ការលុបឈ្នោះចេញពីក្របខ័ណ្ឌ ផ្លាស់ប្ដូរ សម្រួលភារកិច្ច ដាក់វិន័យ និងដកហូតមុខតំណែង។ល៕













